រឿង អាគុកអាច្រវ៉ា-Cambodia Comedy Movie
អាកុក និងអាច្រវ៉ាជាបងប្អូនបង្កើតនឹងគ្នា (ម្តាយវា ៣ឆ្នាំបានកូន២នាក់ហ្នឹង)។ វាកំព្រាឪពុកតាំងពីអាយុ៥ឆ្នាំ។ វារស់នៅជាមួយម្តាយ ពួកវាទាំងពីរមិនចេះធ្វើអីក្រៅពីដើរលេង និងបំផ្លាញទ្រព្យម្តាយវាប៉ុណ្ណោះ។ សំណាងល្អម្តាយវាជាអ្នកមានល្មមក្នុងភូមិ។ ប៉ុស្តិ៍ប៉ូលីសនៅស្រុកស្ទើក្លាយជាកន្លែងពួកវាស្នាក់នៅទៅហើយ ព្រោះពួកវាឧស្សាហ៍ត្រូវបាន ប៉ូលីសចាប់ណាស់។ ក្រោយពីឃើញស្រីៗក្នុងភូមិឡើងមកធ្វើការនៅភ្នំពេញអស់ ថ្ងៃមួយពួកវាទាំង ពីរស្រាប់តែបែកគំនិតចង់មកភ្នំពេញដែរ។ ពួកវាសុំលុយម៉ែវាតែយាយផាន់ មិនព្រមជាដាច់ខាត។ ដោយឃើញឧកាសល្អនៅពេលថ្ងៃ វាបានលួចយកខ្សែរកដែលជាកេរ្តិ៍របស់ឪវា ទៅលក់ដើម្បីបាន លុយមកភ្នំពេញ។ យាយផាន់ខឹងនឹងពួកវាយ៉ាងខ្លាំងហើយជេរដាក់បណ្តាសារពួកវាទាំងពីរថាអាគុកអាច្រវ៉ាក់។

Comments
Post a Comment